ស្នូរទឹកភ្លៀង

១. ស្តាប់ស្នូរទឹកភ្លៀងដូចសំនៀងស្រី ដូចជាតន្ត្រីបុរាណ ជាតិ ខ្មែរ ស្នូរតំណក់ភ្លៀងដូចសំនៀងម៉ែ ធ្លាប់ច្រៀងបំពេរកាល កូនក្មេងវ័យ។

២. ទឹកភ្លៀងអ្នកបានផ្តល់ក្តីសុខា ដល់ជាតិខេមរាកិច្ចការប្រពៃ ធ្វើកសិកម្មបានផលច្រើនក្រៃ ជាតិខ្មែរថ្លាថ្លៃល្បីក្នុងលោកា។

៣. ឱស្នូរទឹកភ្លៀងសំនៀងធម្មជាតិ ផលល្អមិនឃ្លាតដូចរូបជីវា ច្រៀងលួងលោមបងឲ្យស្បើយទុក្ខា ចជាទេវតាចុះពីឋានលើ។

៤. ស្នូរដំណក់ភ្លៀងអមខ្យល់តិចៗ ខ្ញុំមិនអាចភ្លេចស្រស់ស្រី ជំទើ អូនល្អគ្មានពីរញាតិក៏សរសើរ បងសូមចូលស្នើរៀបការ នឹងបង។

 និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) កវីនិពន្ធ-បណ្ណារក្ខខ្មែរ

  

Post a Comment

Previous Post Next Post